អំពីយើងខ្ញុំ

ព្រះគម្ពីរបរិសុទ្ធរបស់គ្រីស្ទានថ្លែងប្រាប់យើងរាល់គ្នាជាមួយនឹងប្រវត្តិសាស្ត្រ និងបទទំនាយ។ ព្រះគម្ពីរប្រាប់យើងរាល់គ្នាអំពីអ្វីដែលបានកើតឡើងពីមុន និងអ្វីដែលនឹងកើតឡើងនាពេលខាងមុខឆាប់ៗនេះ។ យើងរាល់គ្នាអាចអានសារចុងក្រោយនៃការដាស់តឿនមុនពេលដែលមានការហិនវិនាសរបស់ពិភពលោកមកដល់ នៅក្នុងការទស្សន៍ទាយដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។

សារដាស់តឿននេះ ដែលបានពន្យល់ដោយទេវតាទាំងបីនៅក្នុងវិវរណៈ១៤ ចែកចេញជាបីផ្នែក។ ការដាស់តឿននីមួយៗគឺសំខាន់ណាស់សម្រាប់ឲ្យពិភពលោកទាំងមូលបានឮ។

  • សារទេវតាទីមួយប្រាប់យើងរាល់គ្នាឲ្យថ្វាយបង្គំព្រះអាទិករ ដែលជាព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី និងសមុទ្រ។ យើងរាល់គ្នាត្រូវតែថ្វាយបង្គំព្រះអាទិករដោយសារតែពេលជំនុំជំរះរបស់ព្រះអង្គបានមកដល់ហើយ។ សារទេវតាទីមួយប្រាប់យើងរាល់គ្នាអំពីរបៀបដែលយើងអាចស្គាល់ព្រះជាម្ចាស់អង្គនេះ និងបានត្រៀមខ្លួនជាស្រេចដើម្បីបានរួចផុតពីការជំនុំជំរះ។

  • សារទេវតាទីពីរដាស់តឿនយើងរាល់គ្នាអំពីការក្បត់សាសនានៅគ្រាចុងបំផុត។ យើងរាល់គ្នាត្រូវប្រាប់ឲ្យ «ចេញពី» ប្រព័ន្ធសាសនាដែលមិនបានលើកតម្កើងដល់ព្រះអាទិករ និងព្រះបន្ទូលដែលបានបើកសំដែងរបស់ព្រះអង្គ។

  • សារទេវតាទីបីដាស់តឿនយើងរាល់គ្នាថា អារក្សនឹងធ្វើការតាមរយៈប្រព័ន្ធសាសនាក្បត់ដើម្បីបង្កើតការវាយប្រហារចុងបង្អស់មួយទាស់នឹងព្រះអាទិករ និងរាស្ត្ររបស់ព្រះអង្គ។ នឹងមាន «ទីសំគាល់» ត្រូវបានបោះលើអស់អ្នកណាដែលដើរតាមអារក្ស ហើយអស់អ្នកណាដែលនៅតែរក្សាភាពស្មោះត្រង់នឹងព្រះជាម្ចាស់ នឹងរងការបៀតបៀន។ ប៉ុន្តែព្រះជាម្ចាស់ទ្រង់នឹងចាក់ការជំនុំជំរះរបស់ព្រះអង្គមកលើអស់អ្នកណាដែលមានទីសំគាល់ដ៏គួរឲ្យខ្លាចនេះ។ រាស្ត្ររបស់ព្រះអង្គ ដែលមានសេចក្តីជំនឿ និងការស្តាប់បង្គាប់ នឹងត្រូវបានសង្គ្រោះចេញពីសេចក្តីបង្ខូចបំផ្លាញនៃពិភពដែលកំពុងស្លាប់មួយនេះ។ ពួកគេនឹងទៅស្ថានសួគ៌ជាមួយនឹងព្រះជាម្ចាស់ ហើយនឹងទស្សនាមើលការដែលទ្រង់បង្កបង្កើតពិភពលោកតាមភាពគ្រប់លក្ខណ៍ដូចពីដើមឡើងវិញ។

សូមចុះឈ្មោះដើម្បីបានទទួលព្រឹត្តិប័ត្រព័ត៌មានរបស់យើង

ក្លាយជាមនុស្សដំបូងដើម្បីបានដឹងថាពេលណាការបោះពុម្ពផ្សាយថ្មីៗបានរួចរាល់

newsletter-cover